Pages

Subscribe:

Ads 468x60px

ចែករំលែកដើម្បីចំនេះដឹង

Top Stories

Friday, June 27, 2014

ហេតុអ្វីត្រូវ​លុប​កំណែប្រែ WordPress ចោល​បន្ទាប់​ពី​ដំឡើងរួច?

ការប្រើប្រាស់​ និង​ថែទាំ​គេហទំព័រ​ឲ្យ​ដំណើរ​ការ​ប្រសើរ​ជារឿង​ដែល​ Developers មិនគួរ​មើលរំលង ជាពិសេស​សម្រាប់​លោកអ្នកដែល​ប្រើ​ប្រាស់ WordPress ។ បន្ទាប់លោកអ្នក​​បានដំ​ឡើង និងប្រើប្រាស់ WordPress មួយរយៈកាលរួចមក លោកអ្នកអាចនឹងថ្នឹក ព្រមទាំងស្គាល់ទីតាំង និងធាតុសំខាន់ៗ​មួយចំនួនរួចហើយ ។ ថ្ងៃនេះសំបុកអាយធី នឹងលើកយកគន្លឹះសុវត្ថិភាពមួយ មកធ្វើការបង្ហាញជូន និងពន្យល់បកស្រាយ៖

ហេតុអ្វីត្រូវលុបកំណែប្រែ (version) WordPress បន្ទាប់ពី​ដំឡើងរួច?

ជាទូទៅ WordPress តែងតែបង្ហាញនូវកំណែប្រែ ដែលលោកអ្នកកំពុងប្រើអាចអ្នកដទៃ​ដឹងបាន ប៉ុន្តែកត្តានេះ វាអាចទាក់ទង​នឹងសុវត្ថិភាពនៃគេហទំព័រ​របស់អ្នក​​ផងដែរ ប្រសិន​បើលោកអ្នក មិនសូវធ្វើការ Update ឲ្យទាន់សម័យកាល​នៃការចេញ​កំណែប្រែ​ថ្មីចុងក្រោយ នោះទេ ។ ប៉ុន្តែបើលោកអ្នក​ធ្វើការ Update ទាន់សម័យកាល​រហូតនោះ លោកអ្នកនឹង​មិនចាំបាច់​ខ្វល់ខ្វាយ ឬចំនុចនេះទេ ។
WordPress ផ្តល់អនុសាសន៍ឲ្យធ្វើការ Update ជានិច្ច ។

ដើម្បីលុបកំណែប្រែនោះចោល លោកអ្នកគ្រាន់តែអនុវត្តន៍នូវវិធីងាយៗ ជាទីបំផុត៖

ក. ចូលទៅបើក FIle header.php រួចស្វែងរកកូដ មួយជួរដើម្បីលុបចោល ជាការស្រេច
<meta name=”generator” content=”WordPress <?php bloginfo(‘version’); ?>” />
remove-header
បើលោកអ្នកមិនចង់ធ្វើការលុប កូដ និងមិនចង់ចំណាយពេលរកនោះទេ អ្នកអាចសាកល្បងវិធីទី២ ខាងក្រោម
ខ. ចូលទៅបើក File functions.php រួចបន្ថែមកូដមួយជួរ
remove_action(‘wp_head’, ‘wp_generator’);

ប្រសិនបើលោកអ្នកចង់លុប​វាចេញពី Header និងពី RSS Feed លោកអ្នកអាចបង្កើតជា PHP Function នៅក្នុង functions.php មួយដើម្បីលុប
គ. បើក File functions.php ដដែល
function sombokit_remove_version() {
return ”;
}
add_filter(‘the_generator’, ‘sombokit_remove_version’);
remove-version-function
ឃ. បើលោកអ្នកជាអ្នកប្រើកម្រិតដំបូង មិនដឹងគួរដាក់ ឬកែត្រង់ណានោះ លោកអ្នកគ្រាន់តែតំឡើង Plugin (ទាញយក)
សូមអនុវត្តន៍ និងសាកល្បងដើម្បីសុវត្ថិភាពគេហទំព័រ​របស់អ្នក ។ សម្រាប់ចម្ងល់ និងសំនួរបន្ថែម សូមដាក់ជាមតិនៅខាងក្រោម …

0 comments:

Post a Comment