Pages

Subscribe:

Ads 468x60px

ចែករំលែកដើម្បីចំនេះដឹង

Top Stories

Friday, June 27, 2014

របៀបតំឡើង Two-Step Verification សម្រាប់គណនី Apple ID និង iTunes

ថ្មីៗនេះ ក្រុមហ៊ុនយក្ស Apple បានណែនាំអំពីការដាក់​ឲ្យ​ប្រើប្រាស់នូវកម្រិត​សុវត្ថិភាព​បន្ថែម ដែល​មាន​ឈ្មោះ​ថា Two-step Verification សម្រាប់ Apple IDs ។ ការបន្ថែមថ្មីនេះ គឺពិតជាមាន​សារៈសំខាន់ ចំពោះ iTune, App Store, និងគណនី iCloud របស់អ្នក ក្នុងការរក្សាសុវត្ថិភាព និងពុំមាន​ការបារម្ភ ទោះលោកអ្នកភ្លេច លេខសម្ងាត់ ដែលព្យាយាមបង្កើតដ៏សាំញាំ ក៏ដោយ ។
Two-step-verification-iTunes-account
ដើម្បីដាក់ឲ្យវាដំណើរការបាន លោកអ្នកគ្រាន់តែអនុវត្តន៍ នូវជំហានដ៏ងាយស្រួល​មួយចំនួន ដូចខាងក្រោម ៖
នៅពេលដែល​លោកអ្នក​ចង់ Login ដោយប្រើឧបករណ៍​ផ្សេង (ដែលមិនធ្លាប់ប្រើសម្រាប់ Login) នោះវានឹងទាមទារ​ឲ្យលោកអ្នក ធ្វើការបញ្ចូលបន្ថែម​នូវ​កូដ ដែល Generate ដោយស្វ័យប្រវត្តិពីប្រព័ន្ធរបស់ Apple ផ្ញើចូល​មកក្នុងទូរស័ព្ទដៃអ្នក ។
លោកអ្នកប្រហែល​ជាធ្លាប់ដឹង និងស្គាល់ពីគន្លឹះសុវត្ថិភាព – two-step verification នេះដែលប្រើជាមួយនឹង​គណនី Facebook, Google, និង Microsoft ។
Two-step-sms-verification-Apple-ID
សូមលោកអ្នក Login ចូលគណនី រួចចុចលើ Tab Password and Security ដើម្បីដាក់ឲ្យវាដំណើរការ (enable)
20130322140712128
Apple នឹងសួរលោកអ្នក​ឲ្យផ្តល់​នូវ​ចម្លើយ​សម្រាប់ សំណួរសុវត្ថិភាព ដែលលោកអ្នក​បានកំណត់ និងឆ្លើយ​នៅពេល​បង្កើតគណនី​ដំបូង (នេះជាចំណុចសំខាន់ នៅពេល​អ្នកភ្លេច ឬត្រូវបានគេលួចដូរ លេខសម្ងាត់)  ។ បន្ទាប់មកសូមចុចលើ Continue ប្រសិនបើអ្នកឆ្លើយ​សំណួរ បានត្រឹមត្រូវ នោះលោកអ្នកនឹង​អាចចូល​ទៅកាន់​ទំព៏រ Password and Security Management ។
20130322141108360
ជាបន្តសូមចុចលើ Get Started… ដែលស្ថិតនៅខាងក្រោម Two Step Verification ហើយសូមបន្តធ្វើតាម​ការណែនាំ រហូតដល់ទីបញ្ចប់ ។

0 comments:

Post a Comment