
ថ្ងៃនេះសំបុកអាយធី នឹងលើកយកគន្លឹះចំនួន ១០ មកធ្វើការបង្ហាញជូន លោកអ្នកសម្រាប់ការពារគណនីរបស់អ្នក ពីការវាយប្រហារដោយលួចចម្លងឯកសារ ឬលួចប្រើប្រាស់គណនីរបស់អ្នក ក្នុងគោលបំណងអាក្រក់ ជាដើម។
ក. ការបញ្ជាក់ជំហានទី២ (2-Step Verification)
ដើម្បីបញ្ជាក់ថា លោកអ្នកពិតជាម្ចាស់គណនី Gmail មែននោះ គន្លឹះសុវត្ថិភាពមួយនេះ បានជួយលោកអ្នកក្នុងកាបង្ការ និងបន្ថែមនូវសុវត្ថិភាព ទោះបីជាមាននរណាអាចដឹងលេខសម្ងាត់គណនី អ្នកក៏ដោយ ពួកគេនឹងមិនអាចចូលទៅ ប្រើគណនីនោះបានទេ ដរាបណាមិនមានលេខកូដ ៦ខ្ទង់ ដើម្បីបញ្ចូលបន្ថែមនោះ ។ដើម្បីដាក់ឲ្យវាដំណើរការ និងអត្ថប្រយោជន៍លម្អិតលើចំនុចមួយនេះ សូមអាន៖ គន្លឹះសុវត្ថិភាពមួយទៀត សម្រាប់ Google Login ក្រៅពីប្រព័ន្ធទូរស័ព្ទ ។

ខ. ការដាក់ឲ្យ HTTPS Security ដំណើរការ
នៅពេលដែលលោកអ្នកប្រើប្រាស់គណនី Gmail នៅទីសាធារណៈតាមរយៈ Wireless និងប្រើប្រាស់បណ្តាញដែលមិន Encrypted ទេនោះ លោកអ្នកអាចនឹងងាយរងការវាយប្រហារពីសំណាក់អ្នកប្រើប្រាស់ក្នុងបណ្តាញ តែមួយបាន ។ ដើម្បីសុវត្ថិភាព សូមដាក់ឲ្យ HTTPS (Hypertext Transfer Protocol Secure) ដំណើរការ ដោយចូលទៅកាន់ Settings > General > Browser Connection ។
គ. ពិនិត្យ Granted Account Access
តើគណនីលោកអ្នកត្រូវបាន គេប្រើប្រាស់ ឬគណនីនេះ ធ្វើការផ្ញើសារទៅអ្នកដទៃ ដោយស្វ័យប្រវត្តិ? នេះប្រហែលបណ្តាលមកពី លោកអ្នកបានអនុញ្ញាតសិទ្ធិឲ្យកម្មវិធីណាមួយ ឬគណនីដទៃ ធ្វើការងារដោយស្វ័យប្រវត្តិហើយ ។
យ៉ាងណាមិញ លោកអ្នកគួរពិនិត្យត្រង់ “Mark conversation as read when opened by others” (រូបខាងលើ) ដែលអាចឲ្យលោកអ្នកដឹងថា អ្នក ឬអ្នកដទៃបានអាន អ៊ីម៉ែលរបស់អ្នកហើយ ឬនៅ ។
ឃ. ពិនិត្យមើល Filter, Forwarding និង POP/IMAP
កាលពីឆ្នាំ ២០០៧ អ្នកឌីហ្សាញដ៏ល្បីល្បាញម្នាក់ឈ្មោះ David Airey’s វាយប្រហារ ។ បញ្ហានេះបណ្តាលមកពីអ្នកប្រើប្រាស់ ចូលទៅទស្សនាគេហទំព័រ ឬប្លក់ដែលមានមេរោគ ជាដើម ។ គេហទំព័រ ឬប្លក់ប្រភេទនោះ បានបន្ថែមគន្លឹះ backdoor ក្នុងការពន្លាព័ត៌មានគណនី Gmail របស់អ្នក ហើយ backdoor នេះគឺជា Filter ។
ហេតុនេះហើយ សូមលោកអ្នកពិនិត្យគណនីរបស់អ្នក រួចលុបចោលនូវ Filter ណាដែលអ្នកសង្ស័យថាគ្មានសុវត្ថិភាព ។ ដើម្បីពិនិត្យគឺជាការងាយស្រួលបំផុត ដោយគ្រាន់តែ Log ចូលគណនី Gmail បន្ទាប់មកចុចលើ Setting Icon => Settings > Filters ដើម្បីពិនិត្យ ហើយលុប Filter ។
លោកអ្នកក៏នឹងត្រូវការពិនិត្យត្រង់ Tab “Forwarding and POP/IMAP” ផងដែរ ដើម្បីបញ្ជាក់ថា វាគ្មានការ Forwarding Address ទៅកាន់កន្លែងផ្សេងឡើយ ។
ង. ដកសិទ្ធិក្នុងការដំណើរការ (Revoke Unauthorized Access)
វាដូចនឹងអ្វី ដែលលោកអ្នកបានប្រើប្រាស់កម្មវិធីនានា នៅក្នុង Facebook ដែរ ។ លោកអ្នកត្រូវការផ្តល់សិទ្ធិ (granted permission) ទៅកាន់គេហទំព័រ ឬកម្មវិធីនានា មុននឹងដំណើរការ កម្មវិធីទាំងនោះ ហើយទង្វើនេះ គឺការធ្វេសប្រហែសមួយ ប្រសិនបើអ្នក មិនបានពិនិត្យឲ្យដិតដល់ទេនោះ ។ សូមលោកអ្នកធ្វើការដកសិទ្ធិ ទៅលើកម្មវិធីណាដែល លែងប្រើប្រាស់ ឬសង្ស័យពីប្រភពមិនច្បាស់លាស់ ។
ច. តាមដានសកម្មភាពនៃគណនីអ្នក
វិធីល្អបំផុត ដើម្បីឲ្យដឹងថា គណនីអ្នកត្រូវបាន Hack នោះលោកអ្នកគ្រាន់តែពិនិត្យនូវសកម្មភាពនានា នៃគណនី ។ តែជាសំណាងល្អ ដែលលោកអ្នកប្រើប្រាស់ Gmail ដែលត្រូវបានបង្កើតដោយ Google ដែលអាចឲ្យលោកអ្នកដឹងនូវចំនុចសង្ស័យ ជាមួយនឹងលក្ខណពិសេសនៃសុវត្ថិភាព ។ លោកអ្នកអាចពិនិត្យត្រង់ Activity Information panel សម្រាប់តាមដានសកម្មភាពនៃគណនីអ្នក ។
ឆ. Embrace Security Plugins
ចំណុចពិសេសមួយទៀត គឺកាន់តែងាយស្រួលសម្រាប់លោកអ្នក ក្នុងការកំណត់អត្តសញ្ញាណនៃមេរោគ ឬគេហទំព័រ ប្លក់ មិនមានសុវត្ថិភាព ដោយប្រើប្រាស់ Plugin បន្ថែមទៅលើ browser ។
Web of Trust (WOT) គឺជា browser plugin ដែលពិនិត្យមុនពេលដែលលោកអ្នកចូលទៅទស្សនាគេហទំព័រ ។ នៅពេលដែលលោកអ្នកចូលទៅកាន់គេហទំព័រមិនល្អ, WOT នឹងបង្ហាញអ្នកនូវទំព័រខ្មៅ គ្រប់ពីលើទំព័រដើម នៃវ៉ិបសាយនោះ ។ WOT អាចដំណើរការបានជាមួយ browsers មួយចំនួនដូចជា Firefox, Google Chrome, Safari, ជាដើម ។
ជ. បន្ថែមសុវត្ថិភាពជាមួយ សំណួរចម្លើយសុវត្ថិភាព (Security Question’s Answer)
លោកអ្នកនឹងភ្ញាក់ផ្អើល នៅពេលដែល Hacker ចូលចិត្តប្រើប្រាស់ការវាយប្រហារជាមួយនឹង ការ recovery អ៊ីម៉ែល ជាជាងការ Hack តាមរយៈលេខសម្ងាត់ ដោយផ្ទាល់ ។
ដើម្បីកំណត់សូមលោកអ្នក ចុចលើ Setting Icon > Settings > Accounts and Import >Change password recovery options, រួចចុចលើ “Edit” ត្រង់ជម្រើស Security question ហើយជំនួសវា ជាមួយសំណួររបស់អ្នក រួមទាំងចម្លើយដ៏ងាយចាំ តែគេមិនអាចស្មានបាន ។
ឈ. បង្កើតលេខសម្ងាត់ខ្លាំង (Strong Password)
ទោះបីជាលោកអ្នកបានប្រើប្រាស់ 2-step verification ក៏ដោយ ត្រង់លេខសម្ងាត់គឺជាសវុត្ថិភាពចម្លង ដោយលោកអ្នកមិនគួរមើលរំលង ឬធ្វេសប្រហែសឡើយ ។
ជៀសវាងការប្រើប្រាស់លេខសម្ងាត់ ដែលងាយៗពេកដូចជា “iloveyou” ឬ “password” ឬ “1q2w3e4r“ លេខសម្ងាត់ទាំងនេះ អាចឲ្យគងាយ log ចូលទៅប្រើប្រាស់គណនីអ្នក យ៉ាងងាយស្រួលបំផុត ។ លោកអ្នកគួរតែបង្កើត លេខសម្ងាត់ខ្លាំង តាមវិធីខាងក្រោម ៖
- លេខសម្ងាត់ដែលមិនមានពាក្យ ដែលអាចស្វែងរកបាននៅក្នុងរចនានុក្រម
- លេខសម្ងាត់ដែលមិនមានតែអក្សរ ឬមានតែលេខ (ត្រូវតែមានទាំងអក្សរ និងលេខ)
- លេខសម្ងាត់ដែលមិនមែនជាឈ្មោះនរណាម្នាក់ ឬព័ត៌មាននានារបស់នរណាម្នាក់ ដូចជា ថ្ងៃខែឆ្នាំកំណើត លេខទូរស័ព្ទជាដើម ។
ញ. កុំឆាប់ជឿនរណាម្នាក់
ទោះបីជានៅពេលដែលលោកអ្នកទទួលបានអ៊ីម៉ែលពីមិត្តស្រីរបស់អ្នក ឬមនុស្សដែលអ្នកស្រលាញ់ក៏ដោយ សូមប្រយ័ត្នពីព្រោះ គណនីរបស់គេអាចត្រូវបាន គេ Hack ដោយ Hacker នឹងធ្វើការផ្ញើអ៊ីម៉ែលបញ្ជោតណាមួយ ដើម្បីឲ្យអ្នកធ្វើតាមគេ ដើម្បីលួចយកទិន្នន័យ ឬព័ត៌មានសំខាន់ៗរបស់អ្នក។



0 comments:
Post a Comment