Pages

Subscribe:

Ads 468x60px

ចែករំលែកដើម្បីចំនេះដឹង

Top Stories

Friday, June 27, 2014

របៀបលុប Malware ចេញពី WordPress Site

ដើម្បីបង្ការ និងបញ្ចៀស​ឲ្យបាន​នូវការវាយប្រហារ មកលើគេហទំព័រ​ ឬប្លក់​របស​លោកអ្នក មានច្រើនវិធី និងមិនជាពិបាកណាស់ណាទេ ។ លោកអ្នក​គ្រាន់តែ​ដឹង​ឲ្យបាន​ច្បាស់ នូវគន្លឹះសុវត្ថិភាព និងចន្លោះប្រហោង​មួយចំនួន ដែលលោកអ្នក​ត្រូវមាន​ការប្រុងប្រយ័ត្ន តែប៉ុណ្ណោះ។ ប្រសិនបើ​លោកអ្នក​ធ្វេស​ប្រហែស នឹង​បញ្ហា​នេះ គេហទំព័រ ឬប្លក់ របស់លោកអ្នក​នឹងត្រូវបានគេវាយ​ប្រហារ​យ៉ាងងាយ​ជាទីបំផុត ។

ដើម្បីការពារគេហទំព័រ ឬប្លក់​របស់លោកអ្នក សូមអនុវត្តន៍តាមជំហាន​ទាំង ៣ ដូចខាងក្រោម៖
  • ក. កំណត់ភាពមិនប្រក្រតី​ (Identifying badware behaviour)
  • ខ. លុបចោលភាពមិនប្រក្រតី (Removing the badware behaviour)
  • គ. បង្ការបញ្ហា​ដែលអាចនឹងកើតមាន នៅពេលអនាគត (Preventing future infection)
ក. កំណត់ភាពមិនប្រក្រតី​
ជាទូទៅ ដើម្បីកំណត់ភាពមិនប្រក្រតីណាមួយ នៃគេហទំព័រ ឬប្លក់​របស់លោកអ្នក អ្នកអាចពិនិត្យចំនុចខាងក្រោម ៖
  • ក. Malicious scripts
  • ខ. .htaccess redirects
  • គ. Hidden iframes
ដើម្បីកំណត់អត្តសញ្ញាណរបស់ malware លោកអ្នកអាចប្រើឧបករណ៍ជំនួយ មួយចំនួន៖

១. ទំព័រ Google Diagnostics:

ជាទូទៅ​អ្នកប្រើប្រាស់​អាចស្វែងរក ព័ត៌មានជាក់លាក់នៃ malware បានដោយគ្រាន់តែជំនួស URL (ឧទាហរណ៍ example.com) មកជាគេហទំព័រ ឬប្លក់​របស់លោកអ្នក
សូមសាកល្បងជំនួសត្រង់ example.com មកជាគេហទំព័រ ឬប្លក់​របស់អ្នក www.google.com/safebrowsing/diagnostic?site=example.com
ឧទាហរណ៍ www.google.com/safebrowsing/diagnostic?site=sombokit.com ។
តែព័ត៌មាននេះ វាដូចជាធម្មតាបន្តិចហើយ​ ។

២. Sucuri SiteCheck

Sucuri គឺជាគេហទំព័រ​ដែលផ្តល់​សេវា ស្គេន Malware ដោយឥតគិតថ្លៃមួយ ដែល​លោកអ្នកអាចដាក់ឈ្មោះ គេហទំព័រ ឬប្លក់​របស់​លោកអ្នក ដើម្បីធ្វើការ​ស្គេន​លើ​អនឡាញ ។ លោកអ្នកអាចចូលទៅ Sucuri បានតាមរយៈ http://sitecheck.sucuri.net/scanner/ ។

ប្រសិនបើ Sucuri បានរកឃើញមេរោគ ឬភាពមិនប្រក្រតីណាមួយ លោកអ្នកអាចមើលព័ត៌មាន លម្អិតបានពីទីតាំងដែល​មានបញ្ហា

៣. ប្រើប្រាស់ Wordfence WordPress Plugin

Wordfence Security គឺជា plugin សុវត្ថិភាពមួយ​ដែលរួម​បញ្ចូល​នូវសមត្ថភាពកម្ចាត់មេរោគ ដ៏៏មានប្រសិទ្ធភាព ដែលប្រើសម្រាប់ ស្គេន​គេហទំព័រ​​ប្រភេទ WordPress ទាំងមូល ហើយនិងបង្ហាញធាតុ​មិនក្រតីចេញមក ដែលអាចឲ្យអ្នក​មានភាព​ងាយស្រួល​ក្នុងការពិនិត្យ ។
wordfence-security-blog

៤. ប្រើប្រាស់ Google Webmaster Tools

វាពិតជាមានសារៈសំខាន់ ក្នុងការប្រើប្រាស់ Google Webmaster Tool ព្រោះអ្នកដែលអាច​ផ្តល់ជាព័ត៌មាន​ថាមាន Malware គឺជា Google ។ លោកអ្នកគ្រាន់តែ​ចូលទៅ ទំព័រ Google Webmaster Tools រួចពិនិត្យមើលត្រង់ Health ដើម្បីអាចប្រើទំព័រពិនិត្យ Malware បាន ។

0 comments:

Post a Comment