Pages

Subscribe:

Ads 468x60px

ចែករំលែកដើម្បីចំនេះដឹង

Top Stories

Friday, June 27, 2014

វិធី​ការពារ​ការចុច Link បញ្ឆោត​ដ៏​មានប្រសិទ្ធភាព

មួយរយៈនេះបណ្តាញអ្នកប្រើប្រាស់ Facebook ក្នុងស្រុកខ្មែរ មានបញ្ហាទាក់ទិន នឹងការ Hack យកគណនី ឬក្លែងបន្លំគណនីជាដើម ដែលបញ្ហា​នេះបណ្តាល​មកពីការធ្វេសប្រហែល ឬមិនបានប្រុងប្រយ័ត្ន ពី​ការ​បោក​បញ្ជោត​របស់​បុគ្គល​រំខាន​មួយចំនួន អត្ថបទ​នេះ​សំបុកអាយធី សូម​បង្ហាញ​ជូននូវគន្លឹះ ថ្មីមួយ​ដែលលោកអ្នក ពុំសូវបានចាប់​អារម្មណ៍ និងប្រុងប្រយ័ត្ន នោះគឺ វិធីការពារការចុច Link បញ្ជោត។
តោះ! សូមស្វែងយល់ និងអនុវត្តន៍ជាមួយសំបុកអាយធី នាពេលនេះ៖

ត្រួតពិនិត្យតំណភ្ជាប់ មុននឹងចុច

ជាទូទៅការចុចលើតំណភ្ជាប់ គ្មានអីពិបាកទេ! គឺឃើញអក្សរ(URL) ពណ៌ខៀវៗ (ជាប្រភេទតំណភ្ជាប់) ក៏​ចុច​យកៗ ដោយ​មិនបាន​គិត និង​ស្វែងយល់​ពី ប្រភេទតំណភ្ជាប់នោះ ឲ្យបានច្បាស់សិននោះទេ ដែល​នេះជាដើម​ហេតុ​ចម្បង​ក្នុង​ការ​ប្រឈម​មុខ​ជាមួយ​នឹង​ការ​បាត់បង់​ សុវត្ថិភាព​ ។

ដំណោះស្រាយ៖

ដើម្បីដោះស្រាយបញ្ហានេះ គឺជាការងាយបំផុត៖

១. មើលឈ្មោះ និងប្រភេទ URL (link ដែលអ្នកបម្រុងនឹងចុច)

ឧទាហរណ៍៖ http://www.sombokit.com/wp-content/uploads/2012/02/very_cute_girls.png (កុំចុចព្រោះជាតំណភ្ជាប់ក្លែងក្លាយទេ)
នេះ​ជា​មាតិកា​មួយ​ប្រភេទ ដែលធ្វើឲ្យលោកអ្នក​មាន​ការ​ចាប់អារម្មណ៍ ហើយ​ទាញ​អារម្មណ៍​លោកអ្នក​ឲ្យចុចដោយ​គ្មាន​ការប្រុងប្រយ័ត្ន ។

២. មើលប្រភេទ ឬប្រវត្តិអ្នកដែលដាក់តំណភ្ជាប់៖

វាមិនមែនជារឿងទូទៅនោះទេ ព្រោះថាអ្នកចែករំលែក ឬដាក់តំណភ្ជាប់នីមួយៗ យើងមិនអាចដើររកប្រភព ឬអ្នកដាក់មកផ្ទាល់នោះបានទេ។ ប៉ុន្តែលោកអ្នកអាច ស្វែងរកគេ (បើគេចែកក្នុងក្រុមណាមួយ) នៅក្នុងក្រុម ឬទីកន្លែងណាមួយ ដូចជា Facebook Group ជាដើម។ ការរក ឬមើលប្រភេទអ្នកដែលដាក់តំណភ្ជាប់នេះ គឺសំដៅលើទម្លាប់នៃ ការចែករំលែករបសគេ ថាតើចូលចិត្តប្រភេទណា? ចូលចិត្ត Hack ឬយ៉ាងណា?

៣. ពិនិត្យមើលថាតើ Facebook បង្ហាញ Thumbnail ដែរឬទេ? ក្នុង​ករណី​តំណភ្ជាប់​ក្នុង​ Facebook៖

ជាធម្មតា Facebook នឹងបង្ហាញ Thumbnail (រូបភាព ឬអក្សរ) ដើម្បី​បង្ហាញ​អត្ត​សញ្ញាណ​នៃ​តំណ​ភ្ជាប់​នីមួយៗ ។
បង្ហាញពី Thumnail

ដើម្បីចុចតំណភ្ជាប់នោះ ដោយសុវត្ថិភាព ប្រសិនបើពុំមានការបញ្ជាក់ ដោយបង្ហាញ Thumbnail ក្នុង Facebook ទេគឺ៖

ជាដំបូង សូមលោកអ្នកចូលទៅ Browser ហើយវាយត្រង់ URL នៃឈ្មោះ Domain ដែល​លោកអ្នក​នឹង​ចុចនោះ ហើយ​បន្ត​ចម្លង​ URL បន្ទាប់​នោះ មក Paste បន្តពីឈ្មោះ Domain ។
ឧទាហរណ៍៖ http://www.sombokit.com/wp-content/uploads/2012/02/very_cute_girls.png នេះជា URL ដែលលោកអ្នកសង្ស័យថា មិន​មាន​សុវត្ថិភាព ដូចនេះសូមលោកអ្នក វាយឈ្មោះចូលក្នុង Browser សិននូវ www.abc.com ដើម្បីបញ្ជាក់ថា តើ​មាន​ឈ្មោះ​នឹងមែន​ឬអត់? បើមាន សូមបន្តចម្លង (Copy) URL បន្ទាប់គឺ /images/wow/very_cute_girls.png រួចយកទៅ Paste បន្តពី www.abc.com បើមាននោះវានឹងមិនមានបញ្ហាអីទេ! តែបើគ្មានវាបញ្ជាក់ថា គេកំពុងតែបោកបញ្ជោតអ្នកហើយ សូមចំណាំមុខទុក។ 
សូមចងចាំថា៖ ការបោកបញ្ជោតនេះ អាចធ្វើឡើងបានគ្រប់រូបភាព ដូចជា ការឆាតទៅជជែកកម្សាន្ត ហើយ​ផ្ញើ​តំណភ្ជាប់​ឲ្យ​អ្នកចុច – ការ​ចែក​រំលែក​ចំណេះដឹង ហើយឆ្លៀតឱកាស (តែមិនមែនសំបុកអាយធីឡើយ ហេហេ) – ការផ្ញើសារតាមរយៈសារអេឡិចត្រូនិច (e-mail) ហើយ​បង្គាប់​ឲ្យអ្នកចុចតំណភ្ជាប់ ជាដើម ។ល។

ហេតុអីអ្នកត្រូវបារម្ភពីបញ្ហានេះ?

ពេលដែលគេបោកបញ្ជោត យកគណនី ឬសិទ្ធិបុគ្គលរបស់អ្នកហើយ លោកអ្នកនឹងបាត់បង់ ការគ្រប់គ្រង ឬ​បាត់បង់​សុវត្ថិភាព​នៃព័ត៌មាន​របស់​អ្នក…។

0 comments:

Post a Comment