Pages

Subscribe:

Ads 468x60px

ចែករំលែកដើម្បីចំនេះដឹង

Top Stories

Friday, June 27, 2014

វិ​ធី​សាស្រ្ត​ក្នុង​ការ​បិទ WINDOWS 8 អោយ​បាន​លឿន

សំរាប់​លោក​អ្នក​ដែល​ធ្លាប់​មាន​បទ​ពិសោធន៍​ប្រើ​ប្រាស់ Windows 8 ជា​លើក​តំបូង​ខ្ញុំ​ជឿ​ថា​អ្នក​ពិត​ជា​ពិបាក​ក្នុង​ការ​ស្វែង​រក Option ដើម្បី​បិទ Computer របស់​អ្នក។ ខាង​ក្រោម​នេះ​គឺ​ជា គន្លឺះ​មួយ​ចំនួន​ដើម្បី​ជួយ​សំរួល​ការ​ប្រើ​ប្រាស់ Computer របស់​អ្នក​ក្នុង​ការ​បិទ Computer អោយ​បាន​លឿន។
វិធីទី១៖ ចុច​ទៅ​លើ + I នោះ​ផ្ទាំង Setting និង​បង្ហាញ​មក រួច​ចុច Power ជ្រើស​ជំ​រើស​ណា​មួយ​ដែល​អ្នក​ត្រូវ​ការ។
វិធីទី២៖នៅ​ពេល​ដែល​លោក​អ្នក​ឋិត​នៅ​លើ ​Desktop សូម​ចុច Alt + F4 នោះ​ផ្ទាំង Shutdown នឹង​បង្ហាញ​មក។
វិធីទី៣៖ បន្ថែម ​Option Shutdown and Restart ទៅ​លើ Right Click Menu

ដើម្បី​បន្ថែម Option ទៅ​លើ Right Click សូម​ធ្វើ​តាម​ការ​ណែ​នាំ​ដូច​ខាង​ក្រោម
បើក​កម្ម​វិធី Notepad រួច Copy and Paste អក្សរ​ដែល​ឋិត​នៅ​ខាង​ក្រោម​នេះ
Windows Registry Editor Version 5.00
[HKEY_CLASSES_ROOTDesktopBackgroundShellRestart Computer]
“icon”=”restart.ico”
“Position”=”Bottom”
[HKEY_CLASSES_ROOTDesktopBackgroundShellShutdown Computer]
“icon”=”shutdown.ico”
“Position”=”Bottom”
[HKEY_CLASSES_ROOTDesktopBackgroundShellRestart Computercommand]
@=”shutdown.exe -r -t 00 -f”
[HKEY_CLASSES_ROOTDesktopBackgroundShellShutdown Computercommand]
@=”shutdown.exe -s -t 00 -f”
សូម​ចុច​យក​ File > Save As
ត្រង់ Save as Type: សូម​ជ្រើស​យក All File (*.*)
ត្រង់ File Name: សូម​វាយ OptionRightClick.reg
បន្ទាប់​មក ​Double Click ទៅ​លើ File ដែល​លោក​អ្នក Save នោះ រួច​ជ្រើស​យក Yes ជា​ការ​ស្រេច។ បន្ទាប់​មក​សូម Right Click នៅ​លើ Desktop របស់​អ្នក​ដើម្បី​មើល​លទ្ធផល។
ទាញយក File ឧទាហរណ៍​ខាង​លើនេះ Download
ប្រសិន​បើ​លោក​អ្នក​ចង់​អោយ ​មាន​ icon បង្ហាញ​ដូច​ក្នុង​រូប​ភាព​ខាង​លើ សូម copy file shutdown.ico នឹង restart.ico ដែល​បាន​មក​ពី​ការ Download ទៅ​ដាក់​ក្នុង​ទី​តាំង C:/Windows/System32 ជា​ការ​ស្រច។

0 comments:

Post a Comment