Pages

Subscribe:

Ads 468x60px

ចែករំលែកដើម្បីចំនេះដឹង

Top Stories

Featured Posts

Friday, June 27, 2014

ទាញយកStyle មួយចំនួនសម្រាប់ប្រើក្នុង Photoshop


សួស្តី!នេះគឺStyle មួយចំនួនសម្រាប់ប្រើក្នុង​កម្មវិធីកាត់តរូបភាព Photoshop ។វាចូលរួមរួមចំណែកធ្វើឲការរចនារបស់លោកអ្នកកាន់តែមានភាពស្រស់ស្អាត ដោយគ្រាន់តែ Save Style ដែលបានទាញយកតែប៉ុណ្ណោះ។ វិធីរក្សាទុក Styleដែលបានទាញយក នៅពេលដែលទាញយកបានហើយ បើកFile PSD រើសយកStyle ដែលលោកអ្នកពេញចិត្ត នៅត្រង់ផ្ទាំង Style Panel ចុចលើ Creage new style ជាការស្រេច!


ទីតាំងទាញយកៈនៅក្នុង Dropbox របស់ ITsupport4kh
ទំហំៈ0.91 MB
ទាញយកៈ Here

ទាញStyle ស្អាតៗជាច្រើនទៀតសម្រាប់ Photoshop


កាលពីអត្ថបទមុនខ្ញុំបាន ដាក់ឲទាញយក នូវ Style មួយចំនួនសម្រាប់ការរចនាក្នុង Photoshop តែលើកនេះវិញ លែងដាក់ឲទាញយកហើយ គឺប្រាប់ឈ្មោះវេបសាយវិញម្តង! ចំពោះវេបសាយដែល ដាក់ឲទាញយក Style ជំនួយសម្រាប់ Photoshop គឺមានច្រើនណាស់ ដែលខ្ញុំមិនអាចដឹង ចំណែកឯwebneel.com នេះវិញទើបតែបស្រាវជ្រាវបានថ្មីៗ ហើយក៏ចែកចាយតែម្តងទៅ គឺមានទាំង Button Style, Layer Style,Text Effect...និងមាន ចំណាត់ថ្នាក់ក្រុមផ្សេងៗទៀតទាក់ទង់នឹងការរចនា។
ទាញយកៈចុចទីនេះ

ពុម្ពអក្សរៈKhmer CN lazywrite រចនាដោយ មៀច ចំណាន

សួស្តី!នេះគឺជាពុម្ពអក្សរថ្មីមួយទៀតហើយរបស់ITsupport4kh.blogspot.com មានឈ្មោះថា Khmer CN lazywrite ជាពុម្ពអក្សរទី ១៧ ។ចំពោះឈ្មោះមើលទៅអាចសាកសមនឹងអក្សរ ព្រោះមើលទៅដូចជាអក្សរអ្នកខ្ជិលសរសេរចឹងដែរ 
ហើយមានលក្ខណៈទ្រេតបន្តិចដែលពុម្ពរបស់ខ្ញុំភាគច្រើន ខ្ញុំចូលចិត្តធ្វើតែអក្សរត្រង់ធម្មតា។តាមពិតទៅពេលនេះខ្ញុំបានធ្វើរួចចំនួន ៤ពុម្ពទៀតតែខ្ជិលដាក់ឲទាញយកព្រមគ្នា។
សាកទាញយកទៅប្រើសាកមើល !

ទីតាំងទាញយកៈនៅក្នុង Dropbox របស់ ITsupport4kh
ប្រភេទឯកសារៈRAR
ទំហំៈ44.7 KB
ទាញយកៈ Here

ពិនិត្យសុវត្ថិភាពកុំព្យូទ័រ

System Explorer គឺជាកម្មវិធីឥតគិតថ្លៃមួយ ដែលទទួលបានពានរង្វាន់ពីការពិនិត្យ និងរៀបចំប្រព័ន្ឌដំណើរការខាងក្នុងរបស់ម៉ាស៊ីន។ កម្មវិធីតូចនេះ មានរួមបញ្ចូលជាមួយឧបករណ៍ពិសេសៗមួយចំនួនដែលអាចជួយលោកអ្នកក្នុងការថែរក្សា និងធ្វើឲ្យប្រព័ន្ធដំណើរការរបស់អ្នក ស្ថិតក្រោមការគ្រប់គ្រង ដ៏ត្រឹមត្រូវមួយ។ ជាមួយនឹង System Explorer លោកអ្នកនឹងទទួលបានការ Access យ៉ាងឆាប់រហ័សទៅកាន់ File Database ដែលជួយអ្នកក្នុងការកំណត់ ដំណើរការមិនប្រក្រតី ឬជាមេរោគ។ ជាពិសេស លោកអ្នកអាចប្រើប្រាស់កម្មវិធី System Explorer ជាលក្ខណៈ Portable ក៏បានដែរ (ប្រើជាមួយ Flash Drive) ។
អាចទាញយកបានជាលក្ខណៈ Download Installer Version(*.exe) និង Download Portable Version ។

លក្ខណៈពិសេស៖
  • អាចដំណើរការបានជាមួយកុំព្យូទ័រទូទៅ
  • អាចដំណើការជាលក្ខណៈ Portable
  • អាចបញ្ឈប់ដំណើរការមិនប្រក្រតីណាមួយ បានភ្លាមៗ
  • អាចពិនិត្យមើល ថាតើដំណើរការកំពុងមាននេះ ជាប្រភេទដំណើរការអ្វី?
  • មានតំណភ្ជាប់ពិសេសដែលអាចពិនិត្យបានយ៉ាងរហ័ស ថាជាប្រភេទដំណើរការដែលនាំឲ្យគ្រោះថ្នាក់ដល់កុំព្យូទ័រ (Thread) ឬអត់?

គន្លឹះ​សុវត្ថិភាព​របស់​ WordPress ងាយៗ​ដើម្បី​ការពារ​ពីពពួក Hacker


បច្ចុប្បន្ន ​មានអ្នក​បង្កើត និងប្រើប្រាស់​ WordPress Blog  មួយចំនួន​មិនបារម្ភ​ពី​សុវត្ថិភាព​ទេ។ ប្រហែល​​ជា៥០% នៃពួកគេ​តែង​តែ​​​រង់​ចាំ​​ពេល​មាន​បញ្ហា​ ទើប​រក​ដំណោះ​ស្រាយ​ ដែល​ជា​ទង្វើ​​ឲ្យ ​ពួកគាត់​ឈឺក្បាល​​ជារឿយៗ។ វាមាន​គន្លឹះ​ និង​របៀប​ជាច្រើន ​ដែល​អាច​ឲ្យលោកអ្នក​អនុវត្តន៍​​ ដោយឥតគិតថ្លៃ។
ពេលខ្លះ​វា​ទាមទារ​ឲ្យ​អ្នក​ចំនាយ​ប្រាក់​​សំរាប់​លក្ខណៈ ឬកំរិត​​ពិសេស​ណាមួយ​តែប៉ុន្នោះ។ យ៉ាង​ណាក៏ដោយ​​​អ្នក​​មិន​ចាំបាច់​ចំនាយ​ទេ ប្រសិន​បើអ្នក​ប្រើ​​សម្រាប់​តែមួយផ្នែក ឬត្រង់ចំនុចណាមួយ។
ក. ការដាក់សុវត្ថិភាព​ទៅលើ​គណនីអភិបាល (Admin Account)
គណនីអភិបាលរបស់ WordPress blogs គឺជាចំនុច​ដែលពួក Hacker តែងតែ​ប៉ង​វាយ​ប្រហារ។  ដូច្នេះ​អ្នក​ត្រូវ​យកចិត្ត​ទុកដាក់​លើចំនុចនេះ។ សូមសាកល្បង​អនុវត្តន៍​ជាមួយ សំបុកអាយធី៖
  • សូមកុំប្រើឈ្មោះ​សំរាប់ Login ជា Admin។ អ្នកអាច​បង្ហាញបាន (បញ្ឆោត) តែសូម​កុំដាក់ឈ្មោះនេះអី ព្រោះ Hacker អាច​ងាយ​ទាយ​ត្រូវ​។ ឈ្មោះ​​សម្រាប់ Login របស់​អ្នក​​គួរ​តែ​សម្ងាត់​​ឲ្យ​ដូចជា​លេខសម្ងាត់ទើបប្រសើរ។

  • សូមកុំ​ប្រើ​​ពាក្យ​សម្ងាត់​​​ណា ដែល​​គេ​​ប្រើ​រួចហើយ មានន័យថា​ឃើញ​ ឬ​យល់​ថា​ល្អ ឬ​ឡូយ​​រួច​យក​វា​​មក​​ប្រើប្រាស់​បន្ត​នោះទេ។ គួរ​តែ​ប្រើ​លេខ​សម្ងាត់​ដែល​​ខ្លាំង​បំផុត (very strong password)។ វា​មិនមែន​ជា​បញ្ហា​ទេ ក្នុង​​ការរក្សាទុក Password នៅលើ​ Browser ប្រសិន​បើអ្នក​ប្រើ​ប្រាស់កុំព្យូទ័រ​ផ្ទាល់ខ្លួន។
  • សូមកុំប្រើសារអេឡិចត្រួនិច​របស់អភិបាល(admin email) ​ក្នុងការបញ្ចេញមតិ​ទៅលើ​គេហទំព័រដទៃ(ព្រោះ​ Hacker នឹង​ផ្ញើរ Spam មកអ្នក)។
បីចំនុចខាងលើ គឺសារអេឡិចត្រូនិច ឈ្មោះ Login និង​លេខ​សម្ងាត់​ដែល​ជា​ចំនុច​ដ៏សំខាន់ៗ​ក្នុង​ការរក្សា​ព័ត៌មាន​ ទាំងនេះទុកឲ្យមានសុវត្ថិភាព។ ប្រសិនបើ​ពីរ​ចំនុច​នៃ​ផ្នែកខាងលើ​ត្រូវ​បាន​គេ​យក​បាន នោះ​គេ​នឹង​អាចចូលទៅ​ប្រើ​គណនី​អភិបាល​របស់​អ្នក​បានជាមិនខាន។
ខ. ការដាក់សុវត្ថិភាព​ទៅលើ Blog  ឬគេហទំព័ររបស់អ្នក (សម្រាប់ WordPress.org)
Blog ឬគេហទំព័ររបស់អ្នក និង File សំខាន់ៗមួយចំនួនទៀត គឺជាគោលដៅ​នៃ​ការ​វាយប្រហារ​របស់ Hacker។ នេះជាចំនុច​ដែលនឹងធ្វើឲ្យ Hacker បានទឹកចិត្ត (ព្រោះមិនអាច Hack បាន)៖
  • លោកអ្នកត្រូវតែ​ប្រើកំណែ​ប្រែ​ចុងក្រោយ​បំផុត​របស់ WordPress (latest version)។ សូមកុំនិយាយថា “ខ្ជិលអាប់ឌេតណាស់ ប្រើ​អាចាស់​ក៏បាន​ដែរ”។  ហើយក៏កុំ​បង្ហាញ​ពីការ​ប្រើប្រាស់​កំណែប្រើ​ប្រាស់ចុងក្រោយ ឲ្យគេដឹងដែរ។ កំណែប្រែនៃ WordPress របស់អ្នក​ត្រូវរក្សាទុក​ជាសម្ងាត់។
  • ដើម្បីលាក់កំណែប្រែនេះសូមចូលទៅកាន់ WordPress dashboard -> Appearance -> Editor -> Functions.php ហើយសូមទំលាក់ (Paste) កូដខាងក្រោមចូល:
<?php remove_action(‘wp_header’, ‘wp_generator’); ?>

  • លោកអ្នកក៏អាចប្រើ WordPress plugin សម្រាប់ដាក់សុវត្ថិភាពបានដែរ។
  • បើសិនជាមិនចាំបាច់ សូមកុំអនុញ្ញាតឲ្យ​នរណាម្នាក់ចុះឈ្មោះ​ចូលគេហទំព័រ​របស់ អ្នក។ ការផ្តល់សិទ្ធិឲ្យ​គេចូលគឺជាបញ្ហា​ដ៏​គ្រោះថ្នាក់​មួយ និងជាផ្លូវមួយ​ដែលអាចឲ្យ Hacker អាចចូល Hack បាន។ តែបើសិនជាចាំបាច់​ក្នុងការចុះ​ឈ្មោះ​សូមប្រើ Plugin ដែលមានឈ្មោះថា “ WP Hide Dashboard” ប្រើសម្រាប់លាក់ Dashboard។
  • ក្បាលតារាង (table prefix) នៃ WordPress database មិន​គួរ​ចាប់ផ្តើម​ដោយ wp_. (default)។ ប្រសិនជាអាច សូម​ផ្លាស់ប្តូរ​វា​នៅពេលនេះ​ ​បន្ទាប់មក​សូមដាក់​​ថ្មី​ចូល ដែល​ជាផលវិបាក​ដល់​ Hacker ក្នុងការ​​ស្វែងរក។

  1. សូមកុំប្រើ Plugin ដែលមិនស្គាល់ប្រភពច្បាស់ ពោលគឺគ្មាន ឬអ្នកបង្កើត​មិនច្បាស់។សូមប្រើតែ Plugin ដែលចេញ ឬដាក់ឲ្យប្រើ និង​ទាញ​យក​ពី​ទីតាំង WordPress  ដែល​ទីនោះ​គឺ​សុទ្ធ​សឹង​ជា Plugin ដែលមានច្បាប់ និងបង្កើតបាន​ត្រឹមត្រូវ។
  2. សូមបង្កើត file .htaccess នៅក្នុង wp-admin ផងដែរ។ ជាធម្មតា file .htaccess គឺជាប្រភេទ File ដែលមាននៅទីតាំង root តែប៉ុន្នោះ។ សូមចំលងវាចូលទៅក្នុង folder wp-admin។​
  3. សូមកុំ កុំ កុំ ប្រើ CHMOD 777 [អនុញ្ញាតឲ្យ អានចេញ(Read) + ចំលងចូល(Write) + ដំណើរការ(Execute)].
ដូចនេះ តើវ៉ិបសាយ ឬ Blog របស់អ្នកនឹង​មិនអាច Hack បានទេ? វានឹងមិនអាចទៅរួចទេ ប៉ុន្តែ​ប្រសិនបើបានមែន ចំនុច​ខាងលើ​ក៏​អាច​​ជា​ជំនួយ​ដល់​​អ្នក​ក្នុងការ​កាត់បន្ថយ​បញ្ហាផងដែរ!
គ. ចំនុចគួរអនុវត្តន៍ជាប្រចាំ
  1. សូម Backup រាល់ posts, comments និង ទំព័រជាប្រចាំ (អាចប្រចាំសប្តាហ៍)។ Hosting មួយចំនួន​អាចនឹងផ្តល់សេវា​ Backup ដោយស្វ័យប្រវត្តិ។
  2. សូម Backup គេហទំព័រ ឬ Blog ទាំងមូល នៅពេលដែល​អ្នក​ធ្វើ​ការអាប់ឌេត ចំនុច​សំខាន់ៗ ដូចជាការអាប់ឌេត Theme ជាដើម។
  3. សូមទំនាក់ទំនងទៅកាន់ម្ចាស់ hosting ប្រសិនបើអ្នក​ដឹងច្បាស់ថា វ៉ិបសាយ ឬ Blog របស់អ្នក​ត្រូវបាន Hack។
  4. នៅពេល​ដែល ឬប្រសិនបើគេហទំព័រ​របស់អ្នក​ត្រូវបាន​ Hack សូមសាកល្បងស្កេន ដើម្បីកម្ចាត់ Malware ជាដើម។ ការ Hack ប្រាកដ​ជា​ទាក់​ទង នឹងមេរោគជាមិនខាន។
  5. សូមធ្វើការស្រាវជ្រាវជាមួយ​ CopyScape ដើម្បីដឹងថា តើមាតិការបស់អ្នក​ត្រូវបានលួច​ឬអត់?
គន្លឹះពិសេសៗទាំងនេះ អាចគ្រប់គ្រាន់សម្រាប់​ការរក្សា ឬដាក់សុវត្ថិភាពលើគេហទំព័រ​ឬ Blog របស់អ្នកបាន។
** បន្ថែម៖ ចំណុចសំខាន់​មួយ​ទៀត​នោះគឺ សូម​លោកអ្នក​លុប File readme.html ដែល​មាន​ភ្ជាប់​មក​ស្រាប់​​ជា WordPress របស់​លោកអ្នក ដែល​ File នេះ​វា​បាន​បង្ហាញ​ពីកំណែ​ប្រែ នៃ WordPress ដែល​លោកអ្នក​បាន​នឹង​កំពុង​ប្រើប្រាស់ ។ (អរគុណ លោក Sophy Prak ដែល​បាន​ណែនាំ)
ឧទាហរណ៍៖ http://sombokit.com/readme.html វានឹង​បង្ហាញ៖
sombokit_readme
ប៉ុន្តែ​លោកអ្នក នឹង​មិនឃើញ​មាន​ការបង្ហាញ​អ្វីទេ ព្រោះ​សំបុកអាយធី បាន​លុប ​File នោះចោលហើយ ៕

គួរបិទ Autorun ដើម្បី​បញ្ចៀស​​ការ​ឆ្លង​មេរោគ​ដោយ​មិន​ដឹងខ្លួន

លោកអ្នកដែលនិយមការប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការវីនដូ តែងតែមានបញ្ហាទាក់ទងនឹងមេរោគនេះជាមិនខាន ហើយក៏គ្មាននរណាម្នាក់ចង់ជួប ឬបណ្តោយ ឲ្យវាវាយប្រហារងាយៗនោះទេ។ ដូច្នេះសំបុកអាយធី សូមលើកយកវិធីដ៏ងាយស្រួលមួយ ក្នុងការការពារពីការវាយប្រហាររបស់មេរោគ ដោយគ្រាន់តែ ធ្វើការបិទ Autorun កុំឲ្យ​វាបើក​ឡើង​ដោយ​ស្វ័យប្រវត្តិ ពោល​គឺ​មិនមាន​ការ​អនុញ្ញាត ដែលនេះ ជា​អ្វីដែល​អ្នកបង្កើត​មេរោគ​ចូលចិត្ត និងនិយមក្នុងការបង្កើត ដើម្បីវាយប្រហារមកកាន់ពួកយើង។ ហើយរាល់ Autorun នេះទៀតសោតតែងឆ្លងមកតាមរយៈ Flash Drive ហ្នឹងតែម្តង!
សូមអនុវត្តន៍ និងតាមដានពីវិធីងាយៗទៅលើ ប្រព័ន្ធ​ប្រតិបត្តិការ​ពីរ គឺវីនដូអ៊ីចភី និងវីនដូសេវេន ដូចខាងក្រោម៖

របៀបបិទ Autorun

សូមដំណើរការ gpedit.msc ដោយចុចប៊ូតុង Start => Run (ឬចុចគ្រាប់ចុចវីនដូ + r) រួចវាយ gpedit.msc បន្ទាប់មកសូមវាយ Enter ឬចុចប៊ូតុង OK ។

សម្រាប់វីនដូសេវេន:

បន្ទាប់ពីបានវាយរួចហើយ នឹងមានផ្ទាំង Local Group Policy Editor លោតឡើង៖
សូមចុចលើ Administrative Template រួចជ្រើសរើសយក Windows Components ហើយត្រង់ Auto Play Policies សូមចុចពីរដងលើ Turn Off Autoplay។ បន្ទាប់មក នឹងមានផ្ទាំងថ្មីមួយទៀត លោតមក សូមចុចលើ Enable ត្រង់ Turn Off Autoplay on => ចុចរើសយក All Drive => ចុច OK។

សម្រាប់វីនដូអ៊ីចភី

បន្ទាប់ពីមានផ្ទាំងលោត (ដូចខាងលើ) => ចុចលើ Administrative Template => Windows Components => System រួចចុច ២ដងលើ Turn Off Autoplay => ជ្រើសយក Enable ត្រង់ Turn Off Autoplay On => រើសយក All Drive => រួចចុច OK ។

វិធី​ការពារ​ការចុច Link បញ្ឆោត​ដ៏​មានប្រសិទ្ធភាព

មួយរយៈនេះបណ្តាញអ្នកប្រើប្រាស់ Facebook ក្នុងស្រុកខ្មែរ មានបញ្ហាទាក់ទិន នឹងការ Hack យកគណនី ឬក្លែងបន្លំគណនីជាដើម ដែលបញ្ហា​នេះបណ្តាល​មកពីការធ្វេសប្រហែល ឬមិនបានប្រុងប្រយ័ត្ន ពី​ការ​បោក​បញ្ជោត​របស់​បុគ្គល​រំខាន​មួយចំនួន អត្ថបទ​នេះ​សំបុកអាយធី សូម​បង្ហាញ​ជូននូវគន្លឹះ ថ្មីមួយ​ដែលលោកអ្នក ពុំសូវបានចាប់​អារម្មណ៍ និងប្រុងប្រយ័ត្ន នោះគឺ វិធីការពារការចុច Link បញ្ជោត។
តោះ! សូមស្វែងយល់ និងអនុវត្តន៍ជាមួយសំបុកអាយធី នាពេលនេះ៖

ត្រួតពិនិត្យតំណភ្ជាប់ មុននឹងចុច

ជាទូទៅការចុចលើតំណភ្ជាប់ គ្មានអីពិបាកទេ! គឺឃើញអក្សរ(URL) ពណ៌ខៀវៗ (ជាប្រភេទតំណភ្ជាប់) ក៏​ចុច​យកៗ ដោយ​មិនបាន​គិត និង​ស្វែងយល់​ពី ប្រភេទតំណភ្ជាប់នោះ ឲ្យបានច្បាស់សិននោះទេ ដែល​នេះជាដើម​ហេតុ​ចម្បង​ក្នុង​ការ​ប្រឈម​មុខ​ជាមួយ​នឹង​ការ​បាត់បង់​ សុវត្ថិភាព​ ។

ដំណោះស្រាយ៖

ដើម្បីដោះស្រាយបញ្ហានេះ គឺជាការងាយបំផុត៖

១. មើលឈ្មោះ និងប្រភេទ URL (link ដែលអ្នកបម្រុងនឹងចុច)

ឧទាហរណ៍៖ http://www.sombokit.com/wp-content/uploads/2012/02/very_cute_girls.png (កុំចុចព្រោះជាតំណភ្ជាប់ក្លែងក្លាយទេ)
នេះ​ជា​មាតិកា​មួយ​ប្រភេទ ដែលធ្វើឲ្យលោកអ្នក​មាន​ការ​ចាប់អារម្មណ៍ ហើយ​ទាញ​អារម្មណ៍​លោកអ្នក​ឲ្យចុចដោយ​គ្មាន​ការប្រុងប្រយ័ត្ន ។

២. មើលប្រភេទ ឬប្រវត្តិអ្នកដែលដាក់តំណភ្ជាប់៖

វាមិនមែនជារឿងទូទៅនោះទេ ព្រោះថាអ្នកចែករំលែក ឬដាក់តំណភ្ជាប់នីមួយៗ យើងមិនអាចដើររកប្រភព ឬអ្នកដាក់មកផ្ទាល់នោះបានទេ។ ប៉ុន្តែលោកអ្នកអាច ស្វែងរកគេ (បើគេចែកក្នុងក្រុមណាមួយ) នៅក្នុងក្រុម ឬទីកន្លែងណាមួយ ដូចជា Facebook Group ជាដើម។ ការរក ឬមើលប្រភេទអ្នកដែលដាក់តំណភ្ជាប់នេះ គឺសំដៅលើទម្លាប់នៃ ការចែករំលែករបសគេ ថាតើចូលចិត្តប្រភេទណា? ចូលចិត្ត Hack ឬយ៉ាងណា?

៣. ពិនិត្យមើលថាតើ Facebook បង្ហាញ Thumbnail ដែរឬទេ? ក្នុង​ករណី​តំណភ្ជាប់​ក្នុង​ Facebook៖

ជាធម្មតា Facebook នឹងបង្ហាញ Thumbnail (រូបភាព ឬអក្សរ) ដើម្បី​បង្ហាញ​អត្ត​សញ្ញាណ​នៃ​តំណ​ភ្ជាប់​នីមួយៗ ។
បង្ហាញពី Thumnail

ដើម្បីចុចតំណភ្ជាប់នោះ ដោយសុវត្ថិភាព ប្រសិនបើពុំមានការបញ្ជាក់ ដោយបង្ហាញ Thumbnail ក្នុង Facebook ទេគឺ៖

ជាដំបូង សូមលោកអ្នកចូលទៅ Browser ហើយវាយត្រង់ URL នៃឈ្មោះ Domain ដែល​លោកអ្នក​នឹង​ចុចនោះ ហើយ​បន្ត​ចម្លង​ URL បន្ទាប់​នោះ មក Paste បន្តពីឈ្មោះ Domain ។
ឧទាហរណ៍៖ http://www.sombokit.com/wp-content/uploads/2012/02/very_cute_girls.png នេះជា URL ដែលលោកអ្នកសង្ស័យថា មិន​មាន​សុវត្ថិភាព ដូចនេះសូមលោកអ្នក វាយឈ្មោះចូលក្នុង Browser សិននូវ www.abc.com ដើម្បីបញ្ជាក់ថា តើ​មាន​ឈ្មោះ​នឹងមែន​ឬអត់? បើមាន សូមបន្តចម្លង (Copy) URL បន្ទាប់គឺ /images/wow/very_cute_girls.png រួចយកទៅ Paste បន្តពី www.abc.com បើមាននោះវានឹងមិនមានបញ្ហាអីទេ! តែបើគ្មានវាបញ្ជាក់ថា គេកំពុងតែបោកបញ្ជោតអ្នកហើយ សូមចំណាំមុខទុក។ 
សូមចងចាំថា៖ ការបោកបញ្ជោតនេះ អាចធ្វើឡើងបានគ្រប់រូបភាព ដូចជា ការឆាតទៅជជែកកម្សាន្ត ហើយ​ផ្ញើ​តំណភ្ជាប់​ឲ្យ​អ្នកចុច – ការ​ចែក​រំលែក​ចំណេះដឹង ហើយឆ្លៀតឱកាស (តែមិនមែនសំបុកអាយធីឡើយ ហេហេ) – ការផ្ញើសារតាមរយៈសារអេឡិចត្រូនិច (e-mail) ហើយ​បង្គាប់​ឲ្យអ្នកចុចតំណភ្ជាប់ ជាដើម ។ល។

ហេតុអីអ្នកត្រូវបារម្ភពីបញ្ហានេះ?

ពេលដែលគេបោកបញ្ជោត យកគណនី ឬសិទ្ធិបុគ្គលរបស់អ្នកហើយ លោកអ្នកនឹងបាត់បង់ ការគ្រប់គ្រង ឬ​បាត់បង់​សុវត្ថិភាព​នៃព័ត៌មាន​របស់​អ្នក…។